លោកសាស្ត្រាចារ្យមហាបរិញ្ញាឱសថបណ្ឌិត អ៊ិម ជុំម ជាកូនកសិករមួយរូបមានដើមកំណើត នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកសាស្ត្រាចារ្យមហាបរិញ្ញា ឱសថបណ្ឌិត អ៊ិម ជុំម កើតនៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ១៩៥៤ ជាកូនទី ៨ ក្នុងចំណោមបងប្អូន ១០ នាក់ ដែលមានលោកឪពុកឈ្មោះ អ៊ិម ជួន និងអ្នកម្ដាយឈ្មោះ ទួន ធី។
ក្នុងវ័យកុមារភាព កុមារាអ៊ិម ជុំម ហៅឈួ ជាក្មេងដែលអ្នកផងទាំងពួងស្រឡាញ់រាប់អាន ដោយភាពឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចេះជួយយកអាសារ ទុក្ខធុរៈឪពុកម្ដាយ បងប្អូន ព្រមទាំងញាតិមិត្តជិតឆ្ងាយ និងដោយភាពវៃឆ្លាត ប៉ិនប្រសព្វ ប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការរៀនសូត្រ កុមារាអ៊ិម ជុំម ហៅឈួ ត្រូវបានឪពុកម្ដាយបងប្អូន ទំនុកបំរុងផ្គត់ផ្គង់ឲ្យរៀនសូត្រ រហូតដល់បញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅក្នុងឆ្នាំ១៩៧១ ហើយក៏ជាសិស្សឆ្នើមមួយរូបប្រចាំនៅ វិទ្យាល័យព្រះសីហនុក្នុងខេត្តកំពង់ចាមផងដែរ។
ឆ្នាំ១៩៧២ យុវជន អ៊ិម ជុំម បានប្រឡងជាប់ថ្នាក់ឱសថសាស្ត្រនៃមហាវិទ្យាល័យ ឱសថសាស្ត្រភ្នំពេញ នៅឯរាជធានីភ្នំពេញ។ ដោយសារមានការខ្វះខាត និងរស់នៅតែម្នាក់ឯងឆ្ងាយ ពីគ្រួសារភូមិកំណើត យុវជនរូបនេះខិតខំតស៊ូជំនះគ្រប់ឧបសគ្គ ស្វះស្វែងរកការងារធ្វើ មិនថាយប់ឬថ្ងៃ ធ្វើការងារបណ្ដើរ រៀនសូត្របណ្ដើរ។ អស់រយៈពេលបួនឆ្នាំនៃការសិក្សាមិនថាការងារតូចធំ ធ្ងន់ស្រាលយ៉ាងណា យុវជនអ៊ិម ជុំម មិនដែលរួញរា ឬបោះបង់ការសិក្សាឡើយ។ លុះដល់ឆ្នាំ១៩៧៥ របបប្រល័យពូជសាសន៍ខ្មែរក្រហមចូលមកដល់យុវជន អ៊ិម ជុំម ត្រូវបង្ខំចិត្តផ្អាកការសិក្សា ផ្នែកឱសថសាស្ត្រនៅឆ្នាំទី៤ ដើម្បីត្រឡប់ទៅនៅជួបជុំគ្រួសារនៅឯខេត្តកំពង់ចាមវិញ។ ជាអកុសល មិនយូរប៉ុន្មានអ្នកម្ដាយ ទួន ធី ព្រមទាំងបងប្អូនជាទីស្រឡាញ់របស់លោកមួយចំនួនបាន ធ្វើមរណៈកាលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយអ្នកខ្លះទៀតត្រូវជម្លៀសខ្លួនចេញដោយ មិនដឹងជាស្លាប់រស់យ៉ាងណា។
លុះមកដល់ឆ្នាំ១៩៧៨ ដោយមានការផ្សំផ្គុំពីចាស់ទុំ បងប្អូនញាតិមិត្តក្នុងភូមិ និងដោយមាន ការពេញចិត្តផង សមមិត្ត អ៊ិម ជុំម បានចាប់ដៃរៀបការជាមួយសមមិត្តនារី លី ស៊ូខេង បង្កើតបានជាគ្រួសារដ៏តូចមួយដោយទទួលបាននូចំណងដៃកូន ៣នាក់ ប្រុស២ ស្រី១ កូនប្រុសច្បងឈ្មោះ ជួន សុជាតិ កូនប្រុសបន្ទាប់ឈ្មោះ ជួន មណីជោតិ និងកូន ស្រីពៅឈ្មោះ ជួន ជិននាថ។
បន្ទាប់ក្រោយពីថ្ងៃរំដោះ ៧ មករា បញ្ញាវន្ត អ៊ិម ជុំម ត្រូវកាត់ចិត្តចាកចេញពីប្រពន្ធ កូន បងប្អូន និងឪពុកចាស់ជរា ដើម្បីបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្ដ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រ អស់រយៈពេល ២ឆ្នាំ។ ដោយមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការសិក្សាបញ្ញវន្តអ៊ិម ជុំម បានទទួលជោគជ័យក្នុងការប្រឡងថ្នាក់ ឱសថការី ជំនាន់ទី៤ ក្នុងឆ្នាំ១៩៨២ ដែលជាឆ្នាំដំបូងគេក្នុងការចាប់ផ្តើមផ្ដល់សញ្ញាបត្រថ្នាក់ឱសថការី បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវបានបញ្ចប់។
លើសពីនេះទៅទៀតលោកក៏បានចូលរួមចំណែកក្នុងសកម្មភាពរៀបចំស្ថាបនា បង្រួបបង្រួម និងបើកឲ្យប្រើប្រាស់ជាផ្លូវការឡើងវិញ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្រ្ត ដោយមានការចាត់តាំងឲ្យចូលបម្រើការងារក្រោមតួនាទីជា សាស្ត្រាចារ្យផ្នែកគណិតវិទ្យា គីមីវិទ្យាទូទៅ គីមីវិទ្យាឱសថសាស្ត្រ និងជាគ្រូ បង្រៀនភាសាបារាំងផងដែរ។ ក្នុងពេលបំពេញតួនាទី ជាសាស្ត្រាចារ្យមួយរូប លោកឱសថការី អ៊ិម ជុំម បានចំណាយពេលវេលាជាច្រើនក្នុងការស្វែងរក និងចងក្រងនូវ ឯកសារក៏ដូចជាបទពិសោធន៍ចំណេះដឹងថ្មីៗ ដើម្បីចែកជូនដល់សិស្សនិស្សិត ជំនាន់ក្រោយឲ្យបានយល់ដឹងកាន់តែច្បាស់ពី តួនាទីក្រមសីលធម៌វិជ្ជាជីវៈជាឧសថការី ច្បាប់ស្ដីពី ឱសថ ក៏ដូចជាបច្ចេកទេសក្នុងការផលិតឱសថជាដើម។
នៅឆ្នាំ ១៩៨៤ លោកឱសថការី អ៊ិម ជុំម បានឡើងកាន់តំណែងជាអនុប្រធានការិយាល័យ បច្ចេកទេសនៃមហាវិទ្យាល័យឱសថសាស្ត្រ។ ពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៨៩ លោកត្រូវបានបញ្ជូនអោយ ទៅសិក្សាស្រាវជ្រាវបន្ថែមលើបច្ចេកវិទ្យាផលិតឱសថតាមបែបផែន Capsule នៅឯសហភាពសូវៀត (Ukraine in Kharkov)។ វាជាឱកាសដ៏ល្អសម្រាប់លោកដែលបានទទួលនូវចំណេះដឹងក៏ដូចជា បទពិសោធន៍ថ្មីៗជាច្រើនទៀត ក៏ប៉ុន្តែវាក៏ជាពេលដ៏សោកសៅបំផុតដែលតម្រូវឲ្យរូបលោកត្រូវ ចាកចោល ប្រពន្ធកូនតូចៗ បងប្អូន ម្ដាយក្មេក និងឪពុកចាស់ជរាម្ដងទៀត។ ជាអកុសល រយៈពេល ២ ឆ្នាំដែលលោកកំពុងបំពេញការសិក្សា ឪពុកចាស់ជរាក៏ធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយការនឹករឭកដល់ រូបលោក និងដោយជរាពាធ លោកឪពុក អ៊ិម ជួន ក៏បានទទួលមរណៈភាពនៅពេលនោះទៅ។ មរណៈភាពរបស់លោកឪពុក អ៊ឹម ជួន គឺជាវិប្បដិសារី ដ៏ធំមួយចំពោះលោកដែលលោកមិនបាន បំពេញកាតព្វកិច្ចកតញ្ញូដឹងគុណដល់លោកឪពុក ដែលបានចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មារ រហូតទទួលបានជោគជ័យថែមទាំងមកមិនទាន់ដង្ហើមចុងក្រោយរបស់លោកឪពុកទៀត។ ខណៈដែលលោកនៅសិក្សាឯសហភាពសូវៀត លោកស្រី លី ស៊ូខេង ដែលត្រូវជាភរិយារបស់លោក ត្រូវទទួលបន្ទុកដ៏ធំ ត្រូវធ្វើការដើម្បីចិញ្ចឹមគ្រួសារ មើលថែកូនតូចទាំងបី បងប្អូន ម្តាយនិងឪពុកក្មេកជរាផងដែរ។ ហេតុដូច្នេះហើយក្រោយមរណៈភាពរបស់លោកឪពុក និង ដើម្បីសម្រួលដល់ជីវភាពគ្រួសារលោកបានសម្រេចចិត្តបោះបង់ការសិក្សា នៅមើលថែក្រុមគ្រួសារ និងចូលបំរើការងារក្នុងតួនាទីជា សាស្ត្រាចារ្យដូចដើមវិញ។ ទោះបីជាលោក អ៊ិម ជុំម មិនបានបញ្ចប់ ការសិក្សានៅឯសហភាពសូវៀតថ្នាក់អនុបណ្ឌិតក្តី តែលោកមិនដែលបោះបង់ក្តីស្រមៃការព្យាយាម រៀនសូត្ររបស់លោកនោះទេ។
នៅក្នុងឆ្នាំបន្តបន្ទាប់នោះដែរលោកឱសថការី អ៊ិម ជុំម ត្រូវបានបញ្ជូនឲ្យទៅធ្វើកម្មសិក្សា ផ្តោះប្ដូរចំណេះដឹងបទពិសោធន៍លើបច្ចេកទេសផលិតឱសថ នៅបណ្ដាប្រទេសមួយចំនួនមានដូចជា ប្រទេសបារាំង (Grenoble&Paris ១៩៩៤), Marseille ១៩៩៩ និង ក្នុងឆ្នាំ២០០៣ ចុះធ្វើកម្មសិក្សាវគ្គខ្លីៗនៅ ប្រទេសអូស្ត្រាលី ប្រទេសថៃ ហ្វីហ្ស៊ី វៀតណាម ឥណ្ឌា ឡាវ។ល។
នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៧ សមិទ្ធផលជោគជ័យមួយទៀតដែលលោកទទួលបាន ពីការសិក្សា គឺលោកទទួលបាន សញ្ញាប័ត្រឱសថបណ្ឌិត ដែលទទួលស្គាល់ពីប្រទេសបារាំងនឹងផ្ដល់ដោយ លោកសាស្ត្រាចារ្យមហាបរិញ្ញា វូ គីមប៉ោ ជាសកលវិទ្យាធិការ នៃសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ដោយកិច្ចខិតខំប្រឹងប្រែងកសាងនូវ សមិទ្ធផល ស្នាដៃល្អៗ និងបទពិសោធន៍ជាច្រើនក្នុងវិស័យឱសថ ដើម្បីចែករំលែកដល់សិស្ស និស្សិតនូវចំណេះដឹងក្នុងការផលិត និងប្រើប្រាស់ឱសថប្រកបដោយ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព លោកឱសថបណ្ឌិត អ៊ិម ជុំម ត្រូវបានទទួលតំណែងជា ព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យឱសថសាស្ត្រ។
បន្ទាប់ពីបានទទួលតំណែងជា ព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យឱសថសាស្ត្រ (ឆ្នាំ២០០០ ដល់ឆ្នាំ២០១៣) លោកបានបង្ហាត់បង្រៀនបន្ថែមលើមុខវិជ្ជា មានដូចជា Galenic Pharmacy, Hydrology និង Statistics ព្រមទាំងជាសមាជិកគណៈកម្មការវាយតម្លៃការការពារនិក្ខេបទ ថ្នាក់ឱសថបណ្ឌិតដល់ឱសថការីជាច្រើននាក់ផងដែរ។
ជាមួយនឹងបទពិសោធន៍ប្រកបដោយគុណភាពក្នុងការអប់រំក្នុងវិស័យឱសថសាស្ត្រ លោកត្រូវ បានតែងតាំងឋានៈជា សាស្ត្រាចារ្យមហាបរិញ្ញា នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០០២ និង ទទួលបានជោគជ័យក្នុងការប្រឡងថ្នាក់ សាស្ត្រាចារ្យសាកលវិទ្យាល័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០០២។ រវាងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ លោកសាស្រ្តាចារ្យមហាបរិញ្ញា អ៊ិម ជុំម ត្រូវបានឡើងតំណែងជា ព្រឹទ្ធបុរស នៃមហាវិទ្យាល័យឱសថសាស្ត្រ។
ស្របពេលជាមួយគ្នានោះដែរ លោកក៏បានបម្រើការងារក្នុងតួនាទីជា អ្នកទទួលបន្ទុកត្រួត ពិនិត្យគុណភាពឱសថ នៅឯសហគ្រាសផលិតឱសថមេឌីខលស័បប្លាយ (Medical Supply) ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៩។
លោកសាស្រ្តាចារ្យមហាបរិញ្ញាឱសថបណ្ឌិត អ៊ិម ជុំម ត្រូវបានចូលនិវត្តន៍នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ តែដោយសារកង្វះខាតធនធានមនុស្ស ហើយដើម្បី សបញ្ជាក់ពីការដឹងគុណ និងជាការ លើកទឹកចិត្តដល់ឥស្សរជនឆ្នើមដែលបានបំពេញកាតព្វកិច្ច តួនាទីអស់ជិតពាក់កណ្ដាលជីវិត របស់លោកនៅមហាវិទ្យាល័យឱសថសាស្ត្រ លោកត្រូវបាន ឯកឧត្តមសកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្នើសុំឲ្យលោកនៅជួយបន្តការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ក្នុងនាម ជាទីប្រឹក្សាជាន់ខ្ពស់របស់មហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។ វាគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសំរាប់លោក ពីព្រោះមិនមែនអ្នកដែលត្រូវ ចូលនិវត្តន៍ទាំងអស់ សុទ្ធតែត្រូវបានស្នើសុំឲ្យត្រឡប់មកបំពេញការងារដូចដើមនោះទេ។ លោក សាស្រ្តាចារ្យមហាបរិញ្ញាឱសថបណ្ឌិត អ៊ិម ជុំម បានបំពេញតួនាទីជាទីប្រឹក្សាជាន់ខ្ពស់របស់ មហាវិទ្យាល័យឱសថសាស្ត្រតាមការស្នើសុំរហូតដល់អំឡុងពាក់កណ្តាលឆ្នាំ២០១៩។
ដោយមានបញ្ហាសុខភាព លោកបានសម្រេចចិត្តលាឈប់ពីការងារ ហើយទៅរស់នៅឯ សហរដ្ឋអាមេរិកជាមួយនឹងក្រុមគ្រួសារកូនស្រីពៅ នៅថ្ងៃទី០១ ខែកញ្ញា ឆ្មាំ២០១៩។ រយៈពេល ជាងមួយឆ្នាំដែលលោកបាន មករស់នៅសហរដ្ឋអាមេរិចដើម្បីទទួលការពិនិត្យតាមដាន និងព្យាបាលជំងឺ របស់លោកជាច្រើនមានដូចជា ជំងឺមហារីកប្រូស្តាត ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសជាតិខ្លាំង និងបានធ្វើការវះកាត់គ្រួសក្នុងប្រម៉ាត់ ក៏ដូចជាការវះកាត់ គៀបសរសៃឆ្អឹងខ្នងជាលើកទីពីរ ពីសំណាក់ក្រុមគ្រូពេទ្យ នៃរដ្ឋកាលីហ្វ័រញ៉ា ដោយយកចិត្តទុកដាក់ និងឥតគិតថ្លៃ។ តែជាអកុសលនៅថ្ងៃអាទិត្យ ទី២៨ ខែមិនា ឆ្នាំ ២០២១ វេលាម៉ោង ២០:២០នាទីយប់ លោកទទួលមរណភាពក្នុងជន្មាយុ 67ឆ្នាំ នៅគេហដ្ឋានលេខ 2334 S Shelton St Santa Ana, CA 92707 ដោយជំងឺមហារីកប្រូស្តាត ដំណាក់ការចុងក្រោយរបស់លោកធ្វើទុក្ខ។
លោកសាស្ត្រាចារ្យមហាបរិញ្ញាឱសថបណ្ឌិត អ៊ិម ជុំម ជាយុវជនស្នេហាជាតិ ជាបញ្ញវន្ត ពោរពេញដោយសមត្ថភាព ជាមន្ត្រីគំរូ ជាសាស្ត្រាចារ្យប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈ ជាឧត្តមស្វាមី ជាឪពុកដែលមានព្រហ្មវិហារធម៌ ជាបងប្អូនល្អ និង ជាមិត្តភក្កិល្អ។ មរណៈភាពរបស់លោក មិនត្រឹមតែជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុកជាទីស្រឡាញ់ប៉ុណ្ណោះទេ តែជាការបាត់បង់នូវ ធនធានមនុស្ស និងជាអតីតថ្នាក់ដឹកនាំមួយរូប ដែលបានចូលរួមចំណែកយ៉ាងធំធេង ទាំង កម្លាំងកាយចិត្ត និងពេលវេលាក្នុងបុព្វហេតុបណ្ដុះបណ្ដាលធនធានមនុស្ស នៅមហាវិទ្យាល័យ ឱសថសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ អស់រយៈពេលជិត ៣៧ឆ្នាំ គិតចាប់ពីឆ្នាំ១៩៨២ មកដល់ឆ្នាំ២០១៩ ដែលលោកបានចូលបម្រើឲ្យវិស័យសុខាភិបាល ជាពិសេសវិស័យឱសថសាស្ត្រ ហើយក៏មិនតិចជាង ៣៧ជំនាន់ នៃថ្នាក់ឱសថការី ដែលលោកបានចែករំលែកនូវចំណេះដឹង បទពិសោធន៍ក៏ដូចជាដំបូន្មានល្អៗជាច្រើនដើម្បីជាការដាស់ តឿន។ ដោយការគោរពស្រឡាញ់ ដឹងគុណ ពីសំណាក់និស្សិតឱសថសាស្ត្រគ្រប់ជំនាន់ លោកសាស្ត្រាចារ្យមហាបរិញ្ញាឱសថបណ្ឌិត អ៊ិម ជុំម ត្រូវបានដាក់ងារជា “លោកឪពុកឱសថសាស្ត្រ”។
Professeur IM CHUM
Mr. IM CHUM surnom CHHOUR, né le 2 juin 1954 à Kampong Krabei, commune de Kokor, district de Kampong Siem, province de Kampong Cham. Il est le huitième d’une famille de 10 enfants, son père, IM CHUON (agriculteur) et sa mère TOUN THY (femme au foyer).
Mr. IM CHUM a obtenu son diplôme de pharmacien en 1982, quatrième promotion. Il fait partie des premières promotions d’étudiants qui ont commencé leurs études entre 1972 et 1975; il a donc participé à l’ouverture de la Faculté mixte de Médecine, de Pharmacie et d’Odonto-stomatologie. Il était très motivé, il était chargé de cours et de travaux pratiques (en mathématiques, chimie générale pharmacie chimique et enseignant de la langue française). A partir de 2000, il enseignait les cours de Pharmacie galénique, d’Hydrologie et de Statistique. Il a été Coordinateur du DESS de Pharmacologie.
En 1984, il a été nommé directeur adjoint du Bureau technique en pharmacie et en 2000, promu vice-doyen de la Faculté de Pharmacie, fonction qu’il occupera jusqu’en 2013 avant sa nomination de doyen (2013-2014).
A partir de 1987, il effectue de nombreux stages de formation et de perfectionnement en technologie pharmaceutique tout d’abord en Ukraine à Kharkov (1987-1989) puis en France, à Grenoble, à Paris (1994) et à Marseille (1999 et 2003).
Il a soutenu sa thèse de Doctorat d’Etat en Pharmacie galénique en 1997. Avec ses compétences dans ce domaine et ses qualités d’enseignant il a passé avec succès le concours d’agrégation de professeur des Universités en 2002. Pendant son court décanat 2013-2014, il a très bien représenté la Faculté de Pharmacie au sein des instances de l’Université des Sciences de la Santé.
Parallèlement, il a travaillé pour l’entreprise pharmaceutique MS de 1999 à 2019 (département d’Assurance de Qualité).
Il a pris sa retraite en 2014 puis s’est rapproché de sa fille cadette aux Etats Unis en 2019 et a pu bénéficier de soins médicaux. Il a subi plusieurs interventions chirurgicales réalisées gracieusement par des praticiens de l’Etat de Californie.
A notre grande tristesse, il nous a quitté le dimanche 28 mars 2021 à 20h20 à l’âge de 67 ans, à domicile N° 2334 S Shelton St Santa Ana, CA 92707 des suites de son cancer de la prostate.
Professeur IM CHUM était un jeune nationaliste, un intellectuel compétent, une personne modèle, un professeur humaniste, un mari idéal, un formidable père, un bon frère, un bon ami.
La mort de Mr IM CHUM entraîne une perte énorme pour la société: mari et père bien aimé, ressource humaine importante, un des dirigeants pour former les corps de santé de l’Université des Sciences de la Santé du Cambodge.
Pendant plus de 37 ans, il a travaillé à l’Université des Sciences de la Santé et il a formé plus de 37 promotions de pharmaciens en partageant ses compétences, ses expériences, ainsi que ses conseils aux étudiants. Avec tous le respect, l’admiration et la reconnaissance des étudiants de toutes les promotions, Pr. IM CHUM est nommé « LE PERE DE LA PHARMACIE ».
ANNEXE
1972 – 1975 : Faculté de Pharmacie, Phnom Penh
1971 – 1972 : Lycée Kampong Cham (Preah Sihanouk)
1970 – 1971 : Lycée 18 Mars (Yukanthor)
1965 – 1970 : Lycée Kantha Bopha, Prey Totung, Kampong Cham
1960 – 1965 : Ecole primaire de Kampong Krabei, Kokor, Kampong Cham
IM Chum
DIPLÔMES
1982 : Diplôme d’Etat de Pharmacien (4ème promotion)
1997 : Docteur d’Etat en Pharmacie
2002 : Professeur agrégé des universités
FONCTIONS
1982 – 2000 : Faculté mixte de Médecine, de Pharmacie et d’Odontologie
* Sous-chef bureau technique en Pharmacie
* Chargé de cours de Mathématiques, de Chimie générale, de Pharmacie chimique
A partir de 2000 : Université des Sciences de la Santé
* Vice doyen de la Faculté de Pharmacie
* Coordinateur de DESS de Pharmacologie
* Chargé de cours de Pharmacie galénique, d’Hydrologie, et de Statistique
2013 – 2014 : Doyen de la Faculté de Pharmacie
STAGES
1987-89 : Stage de perfectionnement de technologie à Kharkov, Ukraine
1994 : Stage pédagogique en France, à Grenoble et à Paris
1999 : Stage de perfectionnement en France, Faculté de Pharmacie de
Marseille (Technologie pharmaceutique, Pharmacocinétique et
Toxicocinétique)
2003 : Stage pédagogique en France, Faculté de Pharmacie de Marseille
Biography of Prof. IM CHUM
Mr. CHUM IM nickname CHHOUR, born June 2, 1954 in Kampong Krabei, Kokor commune, Kampong Siem district, Kampong Cham province. His father’s name CHUON IM (farmer) and mother name THY TOUN (housewife). He was the eighth kid in a family of 10 children.
He married to Miss. SOUKHENG LY (1978) with 2 sons and 1 daughter, Mr. SOCHEAT CHUON, Mr. MONYCHOT CHUON and Ms. CHINNEATH CHUON.
Mr. IM CHUM obtained his pharmacy degree in 1982, he was study in the fourth promotion. He was one of the first cohorts of students who began their studies between 1972 and 1975. Therefore, he participated in the Grand Opening of the mixed Faculty of Medicine, Pharmacy and Odonto-stomatology. He was very motivated. In 2000, he was in charge of many courses and practical works such as in Mathematics, General Chemistry, Chemical Pharmacy, Galenic Pharmacy, Hydrology, Statistics, and teacher of the French language. He was also a Co-director and Director Thesis of Doctor of Pharmacy.
In 1984, he was appointed Deputy Director of the Technical Office in Pharmacy. He was promoted to Vice-Dean of the Faculty of Pharmacy in 2000, in 2013 he was promoted to be the Dean of the Faculty of Pharmacy (2013-2014). From 1987 to 2003, he was carried out numerous training and advanced training courses in Pharmaceutical Technology in many countries such as Ukraine in Kharkov (1987-1989), France, in Grenoble, in Paris (1994) and in Marseille (1999 and 2003).
He defended his State Doctorate thesis in Galenic Pharmacy in 1997. With his skills in this field and his teaching qualities, he successfully passed the aggregation competition for Professor and obtained diploma of Professor University in 2002. At the same time, he worked for the pharmaceutical company MS (Medical Supply) from 1999 to 2019 as Quality Assurance.
He retired in 2014 and then moved to live with his youngest daughter in the United States in September 1, 2019 for benefit of the medical treatments. He has undergone several surgeries on the courtesy care of the Doctor practitioners in the State of California.
It is the deepest sadness and sorrow of my family for the loss of beloved husband and amazing father Prof. CHUM IM, he passed away on Sunday March 28, 2021 at 20:20 p.m. at the age of 67, at home # 2334 S Shelton St Santa Ana, CA 92707 after valiant battle with prostate cancer.
The death of Prof. CHUM IM is the huge loss for society: a great intellectual, a kindness lecturer, a beloved husband, an amazing father and a former leader who had perfectly contributed to both physical and mental supports and times in the cause of human resource training at the University of Health Sciences, Cambodia.
For over 37 years, he worked at the Faculty of Pharmacy who has trained over 37 promotions of pharmacists by sharing his skills, experiences, and advices. With all the respect, admiration and recognition of students of all Pharmacy promotions, Prof. IM CHUM is named "THE FATHER OF PHARMACY" and remained all memory deep down in their hearts.
Prof. IM CHUM
ACADEMIC
1972 - 1975: Faculty of Pharmacy, Phnom Penh
1971 - 1972: Kampong Cham High School (Preah Sihanouk)
1970 - 1971: High School March 18 (Yukanthor)
1965 - 1970: Kantha Bopha secondary School, Prey Totung, Kampong Cham
1960 - 1965: Primary school of Kampong Krabei, Kokor, Kampong Cham
CERTIFICATIONS
01.06.1982: Pharmacist (4th promotion)
10.01.1997: Doctor of Pharmacy
07.02.2002: Aggregation Competition for Professor
22.10.2002: Diploma of Professor of university
PROFESSIONAL APPOINTMENT
1982 - 2000: Mixed Faculty of Medicine, Pharmacy and Odonto-stomatology
* Deputy head of technical office in Pharmacy
* Lecturer in Mathematics, General Chemistry, Chemical Pharmacy
From 2000: University of Health Sciences
* Vice dean of the Faculty of Pharmacy
* Coordinator of DESS in Pharmacology
* Lecturer in Galenic Pharmacy, Hydrology, and Statistics
2013 - 2014: Dean of the Faculty of Pharmacy
ADDITIONAL TRAINING
1987-89: Technological training course in Kharkov, Ukraine
1994: Educational internship in France, Grenoble and Paris
1999: Advanced training in France, Faculty of Pharmacy of Marseille:
Pharmaceutical technology, Pharmacokinetics and Toxicokinetics
2003: Educational internship in France, Faculty of Pharmacy of Marseille
SHARE OBITUARY
v.1.8.18